(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បង្កើតកម្មវិធីពិសេស សម្រាប់អតិថិជនដែលមានបំណង ចង់ដាក់ប្រាក់បញ្ញើមានកាលកំណត់ ដោយមានឱកាសឈ្នះរង្វាន់ យ៉ាងច្រើនសន្ធាក់សន្ធាប់។

លើសពីនេះទៀត លោកអ្នកគ្រាន់តែណែនាំមិត្តភក្តិ បងប្អូន និងមនុស្សជាទីស្រលាញ់អ្នក ឲ្យមកដាក់ប្រាក់បញ្ញើមានកាលកំណត់ លោកអ្នកនឹងទទួលបានកាដូ ភ្លាមៗផងដែរ។ ការផ្តល់ជូននេះ មានរយៈពេល៣ខែ ចាប់ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។

ដើម្បីចូលរួមកម្មវិធីពិសេសនេះ អតិថិជនទាំងអស់គ្រាន់តែធ្វើការបើកគណនីបញ្ញើមានកាលកំណត់ និងដាក់ប្រាក់ចាប់ពី៥,០០០ដុល្លារ ឬ២០លានរៀល ក្នុងរយៈពេលពីមួយឆ្នាំឡើងទៅ លោកអ្នកអាចនឹងទទួលបានអត្រាការប្រាក់ខ្ពស់ និងមានឱកាសឈ្នះរង្វាន់ដូចជា៖ ធុងបាសJBL party box 310 ទូរទស្សន៍ម៉ាក Sumsung ទំហំ៥០អ៊ីញ និងទូរសព្ទដៃម៉ាក Iphone 12 Pro Max។

កម្មវិធីឈ្នះរង្វាន់ នឹងធ្វើឡើងជារៀងរាល់ខែ តាមរយៈការ Live ក្នុងទំព័រ Facebook របស់ធនាគារ ជីប ម៉ុង។

សម្រាប់អ្នកណែនាំអតិថិជនដទៃទៀត ឲ្យមកដាក់ប្រាក់បញ្ញើមានកាលកំណត់ លោកអ្នកក៏ទទួលបានរង្វាន់លើកទឹកចិត្តពី ធនាគារ ជីប ម៉ុង។
ចំពោះការណែនាំអតិថិជនម្នាក់ មកដាក់ប្រាក់ និងចាប់ពី១ម៉ឺនដុល្លារ ឬ៤០លានរៀល លោកអ្នកនឹងទទួលបានអាវក្រៅមួយដ៏ស្រស់ស្អាតមួយ ហើយណែនាំចាប់ពី២នាក់ឡើងទៅ លោកអ្នកនឹងទទួលបានទាំងអាវក្រៅ និងកំប៉ុងទឹកដ៏ស្រស់ស្អាត ពីធនាគារ ជីប ម៉ុង ផងដែរ។

ដាក់ប្រាក់បញ្ញើមានកាលកំណត់ឥលូវនេះ ទទួលបានទាំងអត្រាការប្រាក់ខ្ពស់ មានសុវត្ថិភាព ហើយឈ្នះរង្វាន់ទៀត។ រួសរាន់ឡើង កុំឲ្យកម្មវិធីពិសេសនេះ កន្លងហួសទៅឲ្យសោះ។ សម្រាប់ព័ត៌មានបន្ថែម៖០៨១ ៨១១ ៩១១ឬ ០៦៦ ៨១១ ៩១១។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕