(ភ្នំពេញ)៖ ក្នុងកម្មវិធីប្រកួតប្រជែង យកពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ២០១៦ រៀបចំឡើងដោយក្រុមហ៊ុន Property Guru ពីប្រទេសសិង្ហបុរី ដែលមានពានសរុបទាំងអស់ចំនួន១៤ប្រភេទនោះ បុរីប៉េងហួត បានចូលរួមប្រកួតប្រជែងចំនួន៥ប្រភេទ និងបានទទួលជ័យលាភីទាំង៥ពានរង្វាន់ដូចខាងក្រោម៖
១- ពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ» (ពានរង្វាន់ធំជាងគេប្រចាំឆ្នាំ)
២- ពានរង្វាន់ «ការអភិវឌ្ឍគម្រោងលំនៅដ្ឋាន ដែលល្អជាងគេ» (ពានរង្វាន់ Best of the Best ជ្រើសរើសចេញពីជ័យលាភីខុនដូនិងបុរី)
៣- ពានរង្វាន់ «ការអភិវឌ្ឍលំនៅដ្ឋានដែលល្អជាងគេ»
៤- ពានរង្វាន់ «ឌីហ្សាញស្ថាបត្យកម្មលំនៅដ្ឋានដែលល្អជាងគេ»
៥- ពានរង្វាន់ «ទទួលស្គាល់ពិសេសផែ្នកទំនួលខុសត្រូវក្នុងសង្គម»