(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងកម្មករ កម្មការិនីនៅក្រុងតាខ្មៅ និងតាមទីប្រជុំជន ក្នុងស្រុកទាំង១០ នៃខេត្ដកណ្ដាល។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្ដាល ក៏បានបង្ហាញពីទីតាំងចាក់វ៉ាក់សាំង នៅក្រុង-ស្រុកទាំង១១ នៅទូទាំងខេត្ត ព្រមទាំងលេខទូរស័ព្ទអ្នកសម្របសម្រួលនៅតាមទីតាំងនីមួយៗផងដែរ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល៖