(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអត្តសញ្ញាណមនុស្ស ចំនួន៥នាក់បន្ថែមទៀត ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ក្នុងនោះ៤នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃ និងម្នាក់ទៀតលាប់ជំងឺកូវីដ១៩ឡើងវិញ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តឧត្ដរមានជ័យ ក៏បានបញ្ជាក់ពីការព្យាបាលជាសះស្បើយ អ្នកជំងឺកូវី១៩ ចំនួន៣នាក់ផងដែរ។
សូមជម្រាបថា មកទល់ពេលនេះ ខេត្តឧត្ដរមានជ័យ មានអ្នកជំងឺកូវីដ១៩ ចំនួន១០១នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន៩៦នាក់ និងករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៥នាក់, ព្យាបាលជាសះស្បើយចំនួន៣០នាក់ និងកំពុងសម្រាកព្យាបាលចំនួន៧១នាក់៕