(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាបនាថ្ងៃទី៩ ខែមិថុនា នេះ បានចេញសេចក្ដីសម្រេចឱ្យបើកដំណើរការចេញ-ចូលឡើងវិញ ផ្សារសាមគ្គី ហ៊ុយ គាំង ក្រោយអាជ្ញាធរបិទខ្ទប់បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលករណីឆ្លងជំងឺកូវីដ១៩។
គួរបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាបបានសម្រេចបិទផ្សារសាមគ្គី ហ៊ុយ គាំង ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីថ្ងៃទី២៦ ខែឧសភា បន្ទាប់ពីអាជីវករលក់កាហ្វេមួយរូបនៅមុខផ្សារនេះ មានវិជ្ជមានជំងឺកូវីដ១៩៕