(ភ្នំពេញ)៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមតេឡេក្រាមផ្លូវការរបស់សមាជិក ដែលមានឈ្មោះជាផ្លូវការថា «សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា(BAKC)» និងមានរូបសញ្ញារបស់គណៈមេធាវីជាសម្គាល់។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

ក្រុមតេឡេក្រាមនេះ បង្កើតឡើងក្នុងគោលបំណងបង្កើននូវប្រសិទ្ធភាពនៃការគ្រប់គ្រង ការប្រមូលផ្តុំសមាជិក-សមាជិកាតាមប្រព័ន្ធទំនាក់ទំនង
បែបបច្ចេកវិទ្យាសម័យទំនើប ដើម្បីចែករំលែកព័ត៌មានវិជ្ជាជីវៈ ការជូនដំណឹង និងការឆ្លើយតបរាល់បញ្ហារបស់សហភាតា ប្រកបដោយភាពឆាប់រហ័ស៕

សូមអានសេចក្តីសម្រេចខាងក្រោម៖