(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញស្ដ្រីម្នាក់ទៀត ឆ្លងជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្ដរហ័ស។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ឈ្មោះ ដា វណ្ណី អាយុ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង ក៏បានអំពាវនាវដល់អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កជាចាំបាច់។ ជាមួយគ្នានេះ អ្នកដែលប៉ះពាល់ដោយប្រយោល ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ករណីមានរោគសញ្ញាសង្ស័យ សូមទៅជួបគ្រូពេទ្យជាបន្ទាន់៕