(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងសារពិសេសមួយ ដោយបញ្ជាក់ថា សម្តេចបានស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីលុបចោលនូវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បង នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដោយសារតែវាមិនចាំបាច់ ខណៈពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។