Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តបាត់ដំបង បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ ចំនួន២៦នាក់ ដែលទើបរកឃើញថ្មី ខណៈជាសះស្បើយ១២នាក់

09-06-2021 18:14

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៦នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០កុម្ភៈ ចំនួន១៥នាក់ និងពលករមកពីប្រទេសថៃ ចំនួន១១នាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់អំពីចំនួនអ្នកជាសះស្បើយ ១២នាក់ផងដែរ។

សូមជម្រាបថា ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកឆ្លងចំនួន៤៦៩នាក់ និងបានព្យាបាលជាសះស្បើយ ចំនួន១៧៤នាក់, ស្លាប់ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្ត ចំនួន២៩៣នាក់៕