(ភ្នំពេញ)៖ កម្លាំងនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលមូលដ្ឋាន ក្រោមការសម្របសម្រួលពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមជាង១០០នាក់ ក្នុងនោះស្រី១១នាក់ ដែលកំពុងបម្រើការងារនៅការដ្ឋានសំណង់ធនាគារវៀតណាម ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា សម្រាប់ជនជាតិវៀតណាមទាំងនេះត្រូវបានយកទៅសួរនាំ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសួរនាំនិងពិនិត្យមើលឯកសាររស់នៅ និងធ្វើការរបស់ពួកគេថាតើមានច្បាប់ដែរ ឬយ៉ាងណា៕