(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ម្ដាយកុមារីរងគ្រោះឈ្មោះ គង់ សុខលី អាយុ៣៤ឆ្នាំ រស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់- ក្រុងប៉ោយប៉ែត បានប្ដឹងចោទប្រកាន់ទៅលើបុរសម្នាក់ បានរំលោភលើកូនស្រីរបស់គាត់។

លោក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធខេត្ត បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមីនានេះថា ជនសង្ស័យឈ្មោះ ភឹម ភាព ហៅ យក្ស អាយុ៤៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បទរំលោភសេពសន្ថវៈ កុមារីអាយុ៥ឆ្នាំ ឈ្មោះ ខ ល ហ។

លោកបានបញ្ជាក់ទៀតថា ក្រោយពីធ្វើការសាកសួរ របស់សមត្ថកិច្ចរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវ:លើក្មេងស្រី សម្រេចចំនួន១ដងពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕