(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៨នាក់ ដែលទើបរកឃើញថ្មី តាមរយៈការធ្វើតេស្ដរហ័ស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានបញ្ជាក់ពីការព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន១៣នាក់ផងដែរ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្ដែត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ដទៀត។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៥៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៨៥នាក់៕