(ប៉េកាំង)៖ រសៀលថ្ងៃទី៨ ខែមិថុនា លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅស្រុក Gangcha មណ្ឌលស្វយ័ត Haibei ជនជាតិ Zang ខេត្តឈីងហៃប្រទេសចិន ។ លោកបានស្វែងយល់ពីស្ថានការណ៍នៃការអភិរក្សប្រព័ន្ធអេកូឡូស៊ីនៅភ្នំ Qilian និងបឹងឈីងហៃព្រមនិងបានពិនិត្យ ប្រសិទ្ធភាពនៃការងារគ្រប់គ្រងបរិស្ថានបឹងឈីងហៃ និងការងារអភិរក្សជីវចម្រុះ។
បន្ទាប់មក លោកស៊ីជីនភីងបានអញ្ជើញទៅដល់ភូម Guoluo zanggongma ឃុំ Shaliuhe ដើម្បីសួរសុខទុក្ខប្រជាជនជនជាតិ Zang ហើយបានដើរចូលទៅក្នុងផ្ទះរបស់ប្រជាជន Zang ដើម្បីយល់ដឹងអំពីផលិតកម្មនិងជីវភាពរបស់របស់ពួកគេ ៕