(បន្ទាយមានជ័យ)៖ លោកតា ទៀ គី អាយុ៦៣ឆ្នាំទៅហើយ នៅតែមិនអាចរំលត់ភ្លើងកាមតណ្ហា ហើយទៅចាប់ចាប់រំលោភកុមារីវ័យ១៣ឆ្នាំ សម្រេចរហូតដល់ទៅ៥ដង ទីបំផុតត្រូវក្រុមគ្រួសារកុមារីរងគ្រោះប្តឹងសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅអប់រំចិត្តរំលត់កាមតណ្ហា នៅក្នុងពន្ធនាគារ។
លោក សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោកតា ទៀង គី រស់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវនគរបាលចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ហើយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ។
អាណាព្យាបាលកុមារីរងគ្រោះ បានឲ្យដឹងថា លោកតា ទៀង គី នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ បានទៅសុំផ្ទះដេក លុះដល់យប់ស្ងាត់ បានលួចចាប់រំលោភកុមារីរងគ្រោះ។
ក្រោយស្រាវជ្រាវ និងការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភកុមារីរងគ្រោះ សម្រេចរហូត៥ដង៕