(ព្រៃវែង)៖ ប្រជាពលរដ្ឋម្នាក់ទៀតនៅខេត្តព្រៃវែង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្រោយចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកាលពីដើមខែមិថុនា ហើយត្រូវបានក្រុមគ្រូពេទ្យយកទៅបូជានៅថ្ងៃដដែលនេះ។
ជាមួយគ្នានេះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏បានចេញលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសពលោក ឡាំង ពិន ដែលប្រជាពលរដ្ឋរស់នៅភូមិធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយបានទទួលមរណភាពនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៤០ឆ្នាំ ដោយសារជំងឺកូវីដ១៩។
លោកអភិបាលខេត្ត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ឡាំង ពិន សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕