(រតនគិរី)៖ អាជ្ញាធរខេត្តរតនគិរី បានរកឃើញ និងបង្ហាញអ្នកវិជ្ជមានកូវីដ១៩ថ្មីបន្ថែមទៀត ចំនួន២នាក់ ដែលធ្វើដំណើរមកពីរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទៅ០៨ ខែមិថុនា ឆ្នាំ២០២១នេះ។

បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ខេត្តរតនគិរី រកឃើបានញវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់៕