(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែរមានជ័យ ក្រោយរកឃើញមានប្រជាពលរដ្ឋកើតជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ការបិទខ្ទប់ជាបណ្ដោះអាសន្ននេះ ចាប់ពីថ្ងៃទី០៨ ខែមិថុនាតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖