(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ បានធ្វើពិធីផ្ទេរភារកិច្ច និងធ្វើការតែងតាំងមុខតំណែង ដល់មន្ត្រីពន្ធនារជាច្រើននាក់។
ក្នុងពិធីតែងតាំងនោះមានការចូលរួមលោក អគ្គាអនុរក្សថ្នាក់លេខ១ តោ ពន្លក អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីពន្ធនាគារជាច្រើននាក់ទៀតបានចូលរួមផងដែរ។
លោក តោ ពន្លក បានថ្លែងថាសព្វថ្ងៃនេះពន្ធនាគា ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវរាល់ផែនការ រាល់ការងារសំខាន់មួយចំនួន ដូចជាងារពង្រឹង កិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សុវត្តិភាពក្នុងពន្ធនាគា ឲ្យបានរឹងមាំនិងការរស់នៅរបស់ជនត្រូវចោទ ជនជាប់ពរុទ្ធ និងទណ្ឌិតឲ្យបានសមរម្យ និងពង្រឹងសេវាសុខភាពឲ្យបានល្អប្រសើរ ការអប់រំកែប្រែ និងស្តារនិតិសម្យទា ដល់ជនជាប់ឃុំមិនតែប៉ុណ្ណោះអង្គភាពបានធ្វើការកំណែទម្រង់ពន្ធនាគា តាមគោលនយោបាយរបស់ក្រសួងមហាផ្ទៃ ឲ្យបានល្អព្រមទាំងយកចិត្តទុកដាក់ពង្រឹង របៀបរបបការងារ បណ្តុះបណ្តាល និងពង្រឹង សមាភាពដល់មន្ត្រីពន្ធនាគា។
លោក តោ ពន្លក បានបញ្ជាក់ទៀតថាពន្ធនាគា ក្នុងខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់លើបញ្ហាសុខភាព ដល់ជនជាប់ឃុំ ធ្វើការអប់រំ ណែនាំនៅតាមបន្ទប់នីមួយៗ នៃអាគារឃុំឃាំង ស្តីពីការថែទាំសុខភាព រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីលើកកំពស់សេវាសុខភាព ក្នុងពន្ធនាគាឲ្យបានល្អប្រសើរ។
ម្យ៉ាងទៀតនិងមានកម្មវិធីឲ្យទណ្ឌិតហាត់ប្រាណ លេងកីឡានិងធ្វើពលកម្ម ឲ្យបានសមស្របតាមនិតិវិធី ហើយមន្ត្រីពន្ធនាគា ក៏បានយកចិត្តទុកដាក់ ចំពោះអ្នកមានផ្ទុកជម្ងឺអេដស៍ និងរបេងមានអាហារបំប៉នរៀងរាល់ព្រឹក។ ទន្ទឹមគ្នានោះក៏មានការចែកប័ណ្ណសរសើរ ដល់មន្ត្រីអនុរក្សពន្ធនាគា ដែលបានបំពេញការងារល្អកន្លងមកផងដែរ៕