(មូស្គូ)៖ ក្រោយពីបានពិភាក្សគ្នាជាមួយនឹងប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា តែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ ២០១៦នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាននបញ្ជាឲ្យដកទ័ពចេញពីប្រទេសស៊ីរីជាបន្ទាន់ ដើម្បីសម្រួលឲ្យមានដំណើរការស្វែងរកសន្តិភាពដ៏ពិតប្រាកដមួយ។ នេះបើផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុខនេះបន្តិច។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានបញ្ជាឲ្យមានការដកជាដំបូង ដោយត្រូវឲ្យកងកម្លាំងទ័ពអាកាស ទ្រង់ទ្រាយធំត្រឡប់មកកាន់រុស្ស៊ីវិញ។ ការដកទ័ពនេះ ត្រូវបានគេមើលឃើញថា អាចជាការដាក់សម្ពាធមួយបន្ថែមទៀត ទៅលើរដ្ឋាភិបាលរបស់លោក បាហ្សា អាល់អាហ្សាដ ឲ្យមកចូលរួមចរចាស្វែងរកសន្តិភាព ជាមួយក្រុមប្រឆាំងដែលពាក់ព័ន្ធ តបតាមដំណោះស្រាយរបស់អន្តរជាតិ៕