(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ សប្បុរសជន និងព្រះសង្ឃ បានផ្ដល់ និងប្រគេនអំណោយជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

អំណោយទាំងអស់ ដែលបានផ្ដល់ជូនគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះខាងព្រះសង្ឃ ក្នុងខេត្តកំពង់ចាម ទឹកបរិសុទ្ធ ២.៩០០ យួរ មី ១០កេស។ ចំណែកសប្បុរសជនផ្សេងទៀត មានដូចជា ទឹកបរិសុទ្ធ ១០០យួរ ទឹកក្រូច៣កេះ ទឹកវីតាល់ ៣កេស ថវិកា ៣.៥០០.០០០រៀល អាវយឺត ១៥០ និង២.៥០០ម៉ាស។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជនទាំងអស់ជាពិសេស គណៈសង្ឃក្នុងខេត្តកំពង់ចាម ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លាឲ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩៕