សមាគមបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត (ក្រុម១២) នាំយកថវិកា ១លានរៀល ចូលរួមបុណ្យសពមន្រ្តីនគរបាល យ៉ាវ ប៉ូរ៉ា
15-03-2016 14:37
(ភ្នំពេញ)៖ លោក អៀ ឆវុធ តំណាងឲ្យលោក ទ្រី ត្រាយ ប្រធានសមាគមបញ្ញវត្ត និងយុវជនស្ម័គ្រចិត្ត (ក្រុម១២) និងសមាជិក សមា ជិកា នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ បាននាំយកថវិកា ១លានរៀលចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធមន្រ្តីនគរ បាលចរាចរណ៍ខណ្ឌ៧មករា លោក យ៉ាវ ប៉ូរ៉ា ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។
សូមជម្រាបថា លោក យ៉ាវ ប៉ូរ៉ា បានស្លាប់កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ពេលកំពុងឈរការពារសុវត្ថិភាពជូនថ្នាក់ដឹក នាំរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសឡាវ។ សពលោក យ៉ាវ ប៉ូរ៉ា នឹងត្រូវដង្ហែទៅធ្វើឈាបន កិច្ចនៅវត្តនួនមុនីរាម (ហៅ វត្តថាន់) នៅម៉ោង៧ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦៕