(បង់ក្លាដែស)៖ ទេសាភិបាលធនាគារកណ្ដាលបង់ក្លាដែស លោក Atiur Rahman បានប្រកាសលាលែងពីតំណែង ខណៈកំពុងមានភាពតានតឹងជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្រោយពេលក្រុម Hacker បានលួយលុយអស់ប្រមាន ១០១លានដុល្លារអាមេរិក ដែលជាប្រាក់បម្រុង នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦។
លោក Rahman បានបញ្ជាក់ថា គាត់បានដាក់ពាក្យសុំលាឈប់រួចរាល់ហើយ និងកំពុងរង់ចាំជួបនាយករដ្ឋមន្ត្រីលោក Sheikh Hasina ដើម្បីបញ្ជាក់ពីមូលហេតុ និងសកម្មភាពមួយចំនួន ខណៈដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Abul Maal Abdul Muhith និយាយថា លោក Rahman «អសមត្ថភាពណាស់» ក្នុងការគ្រប់គ្រងធនាគារបង់ក្លាដែសមិនបានល្អ។
«ប្រសិនបើវាជាកំហុងរបស់ខ្ញុំ ពួកគេ (Hacker) អាចធ្វើសកម្មភាពវាយប្រហារមកលើរូបខ្ញុំផ្ទាល់។ ប៉ុន្តែពួកគេ (Hacker) មិនអាចប្រមាថខ្ញុំជាសាធារណបាននោះទេ។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង តាមតែអាចធ្វើទៅបាន ហើយនៅពេលនេះ ខ្ញុំរង់ចាំការបង្គាប់ពីសំណាក់លោកនាយករដ្ឋមន្ត្រី ចំណែកការចាកចេញរបស់ខ្ញុំនេះ គឺដោយភាពថ្លៃថ្នូរ»។ នេះជាសំដីរបស់លោក Rahman បានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារនេះ៕