Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង ចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញទីតាំងផ្ទះ៦ខ្នង នៅមូលដ្ឋានស្រុកឯកភ្នំ ពាក់ព័ន្ធជំងឺកូវីដ១៩

08-06-2021 09:30

(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចេញសេចក្ដីសម្រេច បញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញទីតាំងផ្ទះចំនួន៦ខ្នង ស្ថិតនៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ក្រោយបិទដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចរបស់អភិបាលខេត្តបាត់ដំបង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរឡើងវិញ ប៉ុន្ដែអភិបាលខេត្តបាត់ដំបង បានណែនាំឲ្យប្រជាពលរដ្ឋដែលផ្ដល់សំណាក ហើយលទ្ធផលអវិជ្ជមាន ត្រូវបន្ដអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាល និងការអនុវត្តជាប្រចាំនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង៖