Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ទីតាំងចំនួន៦កន្លែងទៀត នៅស្រុកភ្នំព្រឹក ក្រោយពាក់ព័ន្ធជំងឺកូវីដ១៩

08-06-2021 09:25

(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ទីតាំងចំនួន៦កន្លែងស្ថិតក្នុងភូមិសាស្ដ្រ ស្រុកភ្នំព្រឹក ក្រោយពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចរបស់អភិបាលខេត្តបាត់ដំបង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។

ទីតាំងដែលត្រូវបិទខ្ទប់៦កន្លែងជាបណ្ដោះអាសន្ននេះ រួមមាន៖ ផ្ទះពលរដ្ឋ២ខ្នង និងតូបលក់ចាប់ហួយ១ នៅក្រុមទី១១ ភូមិអូរជ្រៃ ឃុំបារាំងធ្លាក់, ផ្ទះ២ខ្នង នៅក្រុមទី៥ ភូមិបូរ ឃុំបូរ, តូបលក់មាស ប្ដូរប្រាក់ និងលក់ចាប់ហួយ នៅផ្សារបូរ ភូមិបូរ ឃុំបូរ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង៖