(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,១៩៣,៧០១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨២,០៨៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨៦៣,០៣១នាក់ (ស្លាប់ ៥១,៨០៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,២៧៦,០០៤នាក់ (ស្លាប់ ២១,៩៦៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦២២,០៨៦នាក់ (ស្លាប់ ៣,៤៦០នាក់)
* ថៃ ឆ្លងចំនួន ១៧៩,៨៨៦នាក់ (ស្លាប់ ១,២៦៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៤,៤៥៦នាក់ (ស្លាប់ ៣,២២៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,២១០នាក់ (ស្លាប់ ៣៣នាក់)
* កម្ពុជា ឆ្លងចំនួន ៣៤,៨៣៣នាក់ (ស្លាប់ ២៦៦នាក់)
* វៀតណាម ឆ្លងចំនួន ៨,៩៨៣នាក់ (ស្លាប់ ៥៣នាក់)
* ទ្បាវ ឆ្លងចំនួន ១,៩៦៨នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤៤នាក់ (ស្លាប់ ៣នាក់)៕