(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ព្រឹកស្អែកវ៉ាក់សាំងពីចិន ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជាទៀតហើយ

២៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៨៩នាក់ ខណៈជាសះស្បើយ៩៤៥នាក់

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងត្រូវរក្សាទុក នៅសារមន្ទីរវិមានឈ្នះឈ្នះ

៥៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧៤លាននាក់ ស្លាប់ជាង ៣លាន ៧៤ម៉ឺននាក់ និងជាសះស្បើយជាង ១៥៧លាននាក់!

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៦,៤០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៦២នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៧៖ ឥណ្ឌា៖ អត្រាករណីឆ្លងនិងស្លាប់នៃកូវីដ-១៩ បន្តថយចុះ តែនៅជាចំនួនដ៏ច្រើនមួយដដែល ធៀបនឹងបណ្តាប្រទេសដទៃទៀត

៨៖ សម្តេចតេជោ ហ៊ុន សែន តែងតាំងលោក កើត រិទ្ធ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

៩៖ ចិនសន្យាថានឹងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ នៅជុំវិញពិភពលោក

១០៖ អ្នកនាំពាក្យសុខាភិបាល៖ ប្រទេសគេរកតែវ៉ាក់សាំងចាក់មិនចង់បានផង តែកម្ពុជាមានសម្តេចតេជោ គឺជាភ័ព្វសំណាង

១១៖ ក្រុមអតីតថ្នាក់ដឹកនាំពិភពលោក រួមគ្នាអំពាវនាវឲ្យបណ្តាប្រទេស G7 ផ្តល់ជំនួយជាវ៉ាក់់សាំងកូវីដ-១៩ ដល់ប្រទេសក្រក្រី

១២៖ ថ្ងៃនេះ ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ខណៈថ្ងៃស្អែកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៦

១៣៖ អេស៉្បាញចាប់ផ្តើមស្វាគមន៍ទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩

១៤៖ លោក ជិន ម៉ាលីន៖ ការស្នើឱ្យដោះលែងអ្នកទោសក្រោមហេតុផលកូវីដ១៩ របស់អង្គការសង្គមស៊ីវិល គឺខុសនឹងនីតិវិធីច្បាប់ និងមានចរិតជានយោបាយ

១៥៖ ថៃចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនទូទៅ ក្នុងទ្រង់ទ្រាយធំ

១៦៖ ចិនមានវ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន «២១» ដែលឈានចូលការធ្វើតេស្តលើមនុស្ស

១៧៖ រដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍ទីមួយនៃខែមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៨ម៉ឺននាក់, ភ្ញៀវភាគច្រើននិយមទៅលេងនៅតំបន់អេកូទេសចរណ៍

១៨៖ ការកាត់ក្តីលោកស្រី អោង សាន ស៊ូ ជី នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១

១៩៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា នេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤.១៧លាននាក់ ស្លាប់ជាង ៨.១៧ម៉ឺននាក់

២០៖ ហ្វីលីពីនកំពុងបង្កើនល្បឿន នៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយបូកបន្ថែមក្រុមអ្នកមានអាទិភាព ទទួលបានការចាក់

២១៖ កម្ពុជាកំពុងប្រើប្រាស់កណ្តុរ ៥៧ក្បាល សម្រាប់ប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ

២២៖ បទអត្ថាធិប្បាយ៖ ការផ្សព្វផ្សាយ «វីរុសនយោបាយ» ជាការឆ្លុះបញ្ចាំងជាក់ស្តែងមួយទៀតនៃ «អនុត្តរភាពបែបអាមេរិក»

- ព័ត៌មាន Fresh News Plus

១៖ Busquets ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញឆ្លង COVID-19 មុន ៨ថ្ងៃប្រកួត Euro 2020

២៖ Williams ជ្រុះចេញពី French Open ត្រឹមជុំទី៤ ក្រោយចាញ់កីឡាការិនីកាហ្សាក់ស្ថាន

៣៖ បុគ្គលិក Apple ជាច្រើនមិនទទួលយកសំណើត្រឡប់មកធ្វើការនៅការិយាល័យវិញ ខណៈដែលកូវីដនៅតែរីករាលដាលខ្លាំង

៤៖ ស្ថាបនិកផលិតកម្ម YG រងការចោទប្រកាន់ ពីបទប៉ុនប៉ងបិទបាំង ការប្រើប្រាស់គ្រឿងញៀនរបស់បុគ្គលិក ខណៈសវនាការនឹងធ្វើឡើងឆាប់ៗនេះ

៥៖ រឿង «Fast and Furious» វគ្គ៩ ក្លាយជាភាពយន្តកំពូលទី៣ មានអ្នកទស្សនាច្រើនជាង២លាននាក់ នៅកូរ៉េខាងត្បូង

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com