(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១០នាក់ថ្មីបន្ថែមទៀត ដោយការធ្វើតេស្តរហ័ស (Rapid Test) ជាពលករមកពីប្រទេសថៃ ៣នាក់ និងជាសះស្បើយ ចំនួន១៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានយប់ថ្ងៃទី៧ ខែមិថុនានេះ។

គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៣២៤នាក់ ស្រី១៨៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន ១៤៣នាក់ ស្រី ៧៣នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ១៨០នាក់ ស្រី ១១៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោងមណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឱ្យបានត្រឹមត្រូវ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ៖