(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឲ្យបានជ្រាបថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ដូសទី២) និងចាប់ផ្ដើមពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះតទៅ មានចំនួន០២ទីតាំង។
ក្នុងសេចក្ដីប្រកាសព័ត៌មាន លោក ជា ពិសី បញ្ជាក់ថា ទីតាំងទី១ ស្ថិតនៅវត្តឧត្តរាត្តី ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ទីតាំងទី២ ស្ថិតនៅសាលាបឋមសិក្សាចំរើនរដ្ឋ ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
អភិបាលខណ្ឌឫស្សីកែវ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ដូសទី២) ត្រូវភ្ជាប់មកជាមួយប័ណ្ណចាក់វ៉ាក់សាំងលើកទី២ ដែលមានកាលបរិឆ្ឆេទរួច និងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ឬលិខិតឆ្លងដែន (Passport) ជាដើម។
ជាងនេះទៅទៀត នៅពេលប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំង សូមអនុវត្តវិធានការ ៣ការពារ និង ៣កុំ និងស្ដាប់តាមការរៀបចំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីឈានដល់ការកាត់ផ្ដាច់នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ «សហគមន៍២០កុម្ភៈ»៕