(ភ្នំពេញ)៖ ភេសជ្ជៈ M-150 សហការជាមួយក្រុមហ៊ុន SAYAM INTERNATIONAL CO., LTD នៅម៉ោង៤រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកាច់ដៃ ដណ្តើមពានរង្វាន់ M-150 ទូទាំងប្រទេសកម្ពុជាប្រចាំឆ្នាំ២០១៦ ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួម ដោយផ្ទាល់ពីតំណាងភេសជ្ជៈM-150 ពីប្រទេសថឡង់ លោក Poj Pattarakulniyom និងលោក សាយ៉ាម រ៉ាម៉ាស៊ូត ពីក្រុមហ៊ុន SAYAM INTERNATIONAL CO., LTD ម្ចាស់អាជីវកម្មទទួលចែកចាយបន្ត ព្រមទាំងភ្ញៀវអ្នកសារព័ត៌មាន ជាច្រើនផ្សេងទៀត។
កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងឲ្យសាធារណជនទូទៅ ជាពិសេសចំពោះអ្នក ដែលមានចំណាប់អារម្មណ៍ជាមួយការ ប្រកួតកាច់ដៃឲ្យបានជ្រាប ជាព័ត៌មាន និងចូលរួមបង្ហាញសមត្ថភាព របស់ខ្លួនតាមរយៈ ការប្រកួតកាច់ដៃ។ ការប្រកួតនេះផងដែរ នឹងចាប់ផ្តើមស្វែងរក បេក្ខជនដោយធ្វើការចុះ ទៅតាមបណ្តាខេត្តក្រុងទាំង២៤ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីប្រកួតជម្រុះ និងជ្រើសយកបេក្ខជន តំណាងខេត្តនីមួយៗ ចំនួន៣រូបក្នុងប្រភេទទម្ងន់ ៣ ខុសគ្នា៖ ប្រភេទទម្ងន់ស្រាល ប្រភេទទម្ងន់កណ្តាល និងប្រភេទទម្ងន់ធ្ងន់ ដើម្បីធ្វើការប្រកួតដណ្តើម ជើងឯកM150 វគ្គផ្តាច់ព្រ័ត្ត នៅរាជធានីភ្នំពេញ។
បេក្ខជនគ្រប់រូប អាចចូលរួមប្រកួតបានដោយសេរី តែចាំបាច់ត្រូវគោរពតាមលក្ខខ័ណ្ឌ ដែលមានដូចជា ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសញ្ជាតិខ្មែរ មានកាយសម្បទារឹងមាំ និងមានទំនុកចិត្តលើខ្លួនឯង អាចមកដាក់ពាក្យដោយផ្ទាល់ នៅតាមស្តង់M-150 ដែលនិងចុះទៅតាមបណ្តាខេត្តក្រុង នៅកាលបរិច្ឆេទ ដូចខាងក្រោម៖
ទីកន្លែង និងកាលបរិចេ្ឆទសម្រាប់ការប្រកួតស្វែងរកជើងឯក ប្រចាំខេត្ត-ក្រុង៖
១ ខេត្តព្រះសីហនុ និង ខេត្តសៀមរាប ថ្ងៃទី២៨មីនា ដល់ថ្ងៃទី០២មេសា
២ ខេត្តកោះកុង និង ខេត្តកំពង់ធំ ថ្ងៃទី០៤មេសា ដល់ថ្ងៃទី០៩មេសា
៣ ខេត្តកំពង់ឆ្នាំង និងខេត្តកំពត ថ្ងៃទី១៨មេសា ដល់ថ្ងៃទី២៣មេសា
៤ ខេត្តពោធិ៍សាត់ និងខេត្តកែប ថ្ងៃទី២៥មេសា ដល់ថ្ងៃទី៣០មេសា
៥ ខេត្តបាត់ដំបង និងខេត្តតាកែវ ថ្ងៃទី០២ឧសភា ដល់ថ្ងៃទី០៧ឧសភា
៦ ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង ថ្ងៃទី០៩ឧសភា ដល់ថ្ងៃទី១៤ឧសភា
៧ ខេត្តប៉ៃលិន និងខេត្តស្វាយរៀង ថ្ងៃទី១៦ឧសភា ដល់ថ្ងៃទី២១ឧសភា
៨ ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ចាម ថ្ងៃទី៣០ឧសភា ដល់ថ្ងៃទី០៤មិថុនា
៩ ខេត្តព្រះវិហារ និងខេត្តក្រចេះ ថ្ងៃទី០៦មិថុនា ដល់ថ្ងៃទី១១មិថុនា
១០ ខេត្តកំពង់ស្ពឺ និងខេត្តស្ទឹងត្រែង ថ្ងៃទី១៣មិថុនា ដល់ថ្ងៃទី១៨មិថុនា
១១ ខេត្តកណ្តាល និងខេត្តមណ្ឌលគីរី ថ្ងៃទី២០មិថុនា ដល់ថ្ងៃទី២៥មិថុនា
១២ រាជធានីភំ្នពេញ និងខេត្តរតនគីរី ថ្ងៃទី២៧មិថុនា ដល់ថ្ងៃទី០២កក្កដា
សម្រាប់រង្វាន់ចំពោះអ្នកលេខ១ ប្រចាំខេត្ត និងទទួលបានរង្វាន់ជាទឹកប្រាក់សុទ្ធចំនួន ២ ៤០០០០០រៀល (៦០០ដុល្លារ) គ្រប់ប្រភេទទម្ងន់ ហើយ១២ ០០០០០០រៀល(៣០០០ដុល្លារ) សម្រាប់អ្នកលេខ១ទូទាំងប្រទេស គ្រប់ប្រភេទទម្ងន់។ លេខទូរស័ព្ទទំនាក់ទំនង 096 4444 444៕