អភិបាលខេត្តកោះកុង ផ្អាកអាជីវកម្មអាហារដ្ឋាន ហ៊ី កែវ និងធនាគារអេស៊ីលីដា ដោយសារពាក់ព័ន្ធករណីកូវីដ១៩
07-06-2021 18:32
(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្អាកសកម្មភាពអាជីវកម្មអាហារដ្ឋានមួយកន្លែងមានឈ្មោះ «ហ៉ី កែវ» និងធនាគារអេស៊ីលីដា ដោយសារជាប់ពាក់ព័ន្ធនឹងអ្នកកើតកូវីដ។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា ទីតាំងទាំងនេះត្រូវផ្អាករហូតមានការជូនដំណឹងជាថ្មី៕