(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកង រាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ មន្ត្រីនគរបាលចរាចរណ៍ លោក យ៉ាវ បូរ៉ា ដែលទទួលមរណភាព ពេលកំពុងភារកិច្ចតាមដងផ្លូវ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បាននាំនូវថវិកាចូលរួមបុណ្យសពចំនួន ១លានរៀល ទឹកសុទ្ធ និងក្រូចមួយចំនួនទៀត។
សូមជម្រាបថា លោក យ៉ាវ បូរ៉ា បានស្លាប់រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦។ សពលោក យ៉ាវ បូរ៉ា នឹងត្រូវដង្ហែ សពទៅកាន់ឈាបនដ្ឋាន វត្តនួនមុនីរាម (ហៅ វត្តថាន់) ដើម្បីធ្វើឈាបនកិច្ច និមន្តព្រះសង្ឃបង្សុកូល គោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយ វេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦៕