Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Facebook បន្តហែកកេរ្តិ៍ដល់វគ្គទី៣០៖ «ទឹកដីខេត្តកំពង់ចាម ក្លាយជាទីកន្លែងសម្រាប់លោក កឹម សុខា ណាត់ស្រីក្មេងរួមភេទ»

15-03-2016 12:13

(ភ្នំពេញ)៖​ «លោក កឹម សុខា តឿនឲ្យស្រីលក្ខណ៍ ឡើងមកកំពង់ចាមឲ្យបានឆាប់ទាំងយប់ ដើម្បីបានរួមរ័ក្ស» បើយោងតាម Facebook «រឿងពិត CNRP» នៅវេលាថ្ងៃត្រង់ទី១៥ ខែមីនា បានបង្ហោះសារសម្លេងឆ្លងឆ្លើយវគ្គទី៣០។ (សំឡេងសារសងគ្នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២)។

Account Facebook ខាងលើបានសរសេររៀបរាប់ថា៖ «ទឹកដីខេត្តកំពង់ចាម ដែលជាមណ្ឌលរបស់លោកប្រធាន កឹម សុខា ត្រូវដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ បានក្លាយទៅជាទីកន្លែងសម្រាប់លោក កឹម សុខា ណាត់ស្រីក្មេងៗជាបន្តបន្ទាប់ ដើម្បីដេករួមរ័ក្សសប្បាយ និងប្រព្រឹត្តអំពើអនាចារ»

ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួននៅទីរួមខេត្តកំពង់ចាម ដូចជា ភ្នំមាស មនោរម្យ និងក្នុងខ្សែអាត់សំឡេងថ្មីនេះ គឺសណ្ឋាគារ «មេគង្គ» បន្ទប់លេខ១០៤ គឺបានក្លាយទៅជាឋានសួគ៌ ដុតរោលអារម្មណ៍ស្រើបស្រាល យ៉ាងភ្លើតភ្លើនត្រេកត្រអាលរបស់លោក កឹម សុខា ដែលចង់រួមរ័ក្ស ជាមួយស្រីលក្ខណ៍ ដែលលោក កឹម សុខា ធ្លាប់បានដេកជាមួយកាលពីពេលថ្មីៗ គឺហាក់ដូចជាលោក កឹម សុខា គាត់ញ៉ាមនឹងចង់ដេក សប្បាយជាមួយនាងទៀត៕

សូមស្តាប់សំឡេងឆ្លើយឆ្លងគ្នាជាមួយស្រីស្នេហ៍៖

រឿងអាស្រូវ កឹម សុខា វគ្គទី ៣០

រឿងអាស្រូវ កឹម សុខា វគ្គទី ៣០លោក កឹម សុខា តឿនឲ្យស្រីលក្ខណ៍ ឡើងមកកំពង់ចាមឲ្យបានឆាប់ទាំងយប់ ដើម្បីបានរួមរ័ក្ស!៖

Posted by រឿងពិត CNRP on Monday, March 14, 2016