(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចថ្មីមួយទៀត ដោយតែងតាំងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។
គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវបានបង្កើតឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីដើមឆ្នាំ២០២០ បន្ទាប់ពីកម្ពុជាបានរកឃើញនូវករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេស។
សមាសភាពគណៈកម្មការនាពេលនោះ មានចំនួន២៥រូប ដឹកនាំដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយមាន អនុប្រធាន៧រូប ក្នុងនោះក៏មាន លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន៖