(កំពង់ឆ្នាំង)៖ ក្នុងរយៈពេល ៦ថ្ងៃនេះ ក្រុមការងារមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង បានធ្វើការជួសជុលកំណាត់ផ្លូវលំនៅក្នុងឃុំផ្លូវទូក ស្រុកកំព ង់លែង ដែលបានរងការខូចខាត ក្រោយពីមានសំណូមពរពីអាជ្ញាធរ និងប្រជាពលរដ្ឋកន្លងមក។

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការខេត្តកំពង់ ឆ្នាំង នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្នុងមួយសប្តាហ៍កន្លងមកនេះ មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង បានបញ្ជូនក្រុមការងារនិងគ្រឿងចក្រទៅធ្វើការថែទាំជួសជុលកំណាត់ផ្លូវលំដែលរងការខូចខាតដោ យអន្លើៗ នៅក្នុងឃុំផ្លូវទូក ដែលសកម្មភាពនេះខាងម ន្ទីរតែងតែធ្វើការថែទាំ និងជួសជុលជាប់ជាប្រចាំជាធម្មតាកាលណាមានការខូចខាតផ្លូវនៅក្នុងមូលដ្ឋាន។

លោក ឆេង ភាគ មេឃុំផ្លូវទូកកន្លងមកធ្លាប់បានឲ្យដឹងថា ផ្លូវលំគ្រួសក្រហមនៅក្នុងឃុំផ្លូវទូកមានប្រវែងជាង ២៥គី ឡូម៉ែត្រ បែកចេញពីឃុំច្រណូកមកកាន់ឃុំផ្លូវទូក។ ក្នុងនោះកំណាត់ផ្លូវប្រវែង១៤,២០០ម៉ែត្រ គឺជាព្រះរាជអំណោ យដ៏ថ្លៃថ្លារបស់សម្ដេចនរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកសាងរួចរាល់នៅក្នុ ងឆ្នាំ២០២០។

ដោយឡែកនៅដើមឆ្នាំ២០២១នេះ បានរងការខូចខាតដោយអន្លើៗប្រមាណជាង១០០ម៉ែត្រ ដូចនេះហើយទើបអាជ្ញាធរឃុំនិងប្រជាពលរដ្ឋសំណូមពរដល់មន្ទីរសាធារ ណការជួយជួសជុលដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើចរណ៍ដោយស្រួល។

ប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ទីរសាធារណៈការខេត្ត ដែលបានយកចិត្តទុកដាក់ជួយថែទាំជួសជុលកំណាត់ផ្លូវខាងលើនេះជូនប្រជាពលរដ្ឋឃុំផ្លូវទូក បង្កការងាយស្រួលដល់ប្រជាកសិករក្នុងការដឹកកសិផលនានា៕