(សៀមរាប)៖ ខេត្ដសៀមរាប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្ដរកឃើញមនុស្សចំនួន៤៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈជាអ្នកជាសះស្បើយ មានចំនួន៣នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តសៀមរាប ក៏បានបង្ហាញឈ្មោះ អាសយដ្ឋានស្នាក់នៅរបស់អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីនេះផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២០៥នាក់ បានព្យាបាលជាសះស្បើយចំនួន៨៣នាក់, ស្លាប់២នាក់ និង១២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕