(ព្រៃវែង)៖ ខេត្តព្រៃវែង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញមនុស្សចំនួន៥០នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្ដរហ័ស។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រៃវែង ក៏បានបង្ហាញអត្ដសញ្ញាណ និងទីកន្លែងរស់នៅ ព្រមទាំងប្រវត្តិទំនាក់ទំនងរបស់អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មី ចំនួន៥០នាក់នោះផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៩៩នាក់ បានព្យាបាលជាសះស្បើយចំនួន២៧៩នាក់, កំពុងសម្រាកព្យាបាលចំនួន៤១៣នាក់ និងស្លាប់ចំនួន៧នាក់៕