(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបញ្ចប់ជាមណ្ឌលចត្តាឡីស័កទីតាំង២កន្លែង នៅក្នុងមូលដ្ឋានសង្កាត់លេខ៤ និងសង្កាត់លេខ២ ក្រុងព្រះសីហនុ។ នេះបើតាមសេចក្ដីសម្រេចរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ។
ទីតាំងដែលត្រូវបានបញ្ចប់ជាមណ្ឌលចត្តាឡីស័កនោះរួមមាន៖ ទី១៖ ហាងអាហារសម្រន់ស៉ីញជាអ័ន មានទីតាំងស្ថិតនៅក្រុមទី៤ ភូមិ២ សង្កាត់លេខ២ និងទី២៖ ផ្ទះមានបន្ទប់ជួលរបស់លោក ឈួន សុភ័ក្រ្ដ មានទីតាំងស្ថិតនៅផ្លូវលេខ៨១៥ ក្រុមទី១ ភូមិ៥ សង្កាត់លេខ៤។
បើទោះបីបញ្ចប់ជាមណ្ឌលចត្តាឡីស័កក៏ដោយ រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំឲ្យម្ចាស់ទីតាំងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ៖