Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តព្រះសីហនុ បន្ដអនុវត្តវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ដ្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

06-06-2021 21:24

(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការបន្ដអនុវត្តវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ដ្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចនោះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ត្រូវចាប់ផ្ដើមអនុវត្តសម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី០៧ ខែមិថុនា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្នុងនោះ កំណត់ភូមិសាស្ដ្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ទាំងមូលជា «តំបន់លឿង»។

ដោយឡែក ក្នុងករណីរកឃើញមានអ្នកជំងឺកូវីដ១៩ នៅក្នុងលំនៅឋានណាមួយ ឬទីសំណាក់ណាមួយ ឬសណ្ឋាគារ កាស៉ីណូ ផ្ទះសំណាក់ណាមួយ ឬក្រុមហ៊ុន រោងចក្រ សហគ្រាសណាមួយជាដើម ត្រូវកំណត់ទីតាំងនោះជាំ «ទីតាំងក្រហម» ទោះបីទីតាំងនោះស្ថិតក្នុងតំបន់ណាមួយក៏ដោយ៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ៖