(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រលប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញបុរសម្នាក់ទៀត មានវិជ្ជមានជំងឺកូវីដ១៩ ដែលពាក់ព័ន្ធនឹងការរួមដំណើរជាមួយស្ត្រី៣នាក់មកពីខេត្តកំពង់ធំ ដែលរកឃើញវិជ្ជមានកូវីដ១៩ កាលពីយប់ថ្ងៃទី៥នៅស្រុករវៀង។
យោងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញករណីជំងឺកូវីដចំនួន១៣ករណី ក្នុងនោះបានព្យាបាលជាសះស្បើយ ៣ករណី និងកំពុងសម្រាកព្យាបាលចំនួន ១០ករណីទៀត។
ជាមួយគ្នានេះដែររដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចបិទខ្ទប់ទីតាំងមួយចំនួននៅក្នុងស្រុករវៀងផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖