(បាត់ដំបង)៖ ខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញអត្ដសញ្ញាណមនុស្សចំនួន១៥នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ចំនួន១២នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន៣នាក់។
សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់អំពីចំនួនអ្នកដែលព្យាបាលជាសះស្បើយ ១២នាក់ផងដែរ។
សូមជម្រាបថា ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន៣៩៩នាក់ បានព្យាបាលជាសះស្បើយ១៤៥នាក់, ស្លាប់២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ចំនួន២៥២នាក់៕