(ភ្នំពេញ)៖ ភោជនីយដ្ឋានទន្លេបាសាក់ គឺជាភោជនីយដ្ឋានដ៏ធំលំដាប់លេខមួយ ក្នុងរាជធានីភ្នំពេញ ដែលពីមុនអតិថិជន បានទទួលស្គាល់តាមរយៈការរៀបចំអាហារប៊ូហ្វេ នៅតាមគេហដ្ឋាន ឬតាមក្រុមហ៊ុនផ្សេងៗ។
ក្នុងរយៈពេលពីរឆ្នាំកន្លងមក អតិថិជនធ្លាប់បានទទួលស្គាល់ ស្នាដៃរបស់ភោជនីយដ្ឋានទន្លេបាសាក់ ក្នុងការរៀបចំអាហារបែបតុចិន នៅក្នុងកម្មវិធីមង្គលការ ដែលបានរៀបចំផ្ទាល់ នៅក្នុងភោជនីយដ្ឋាន នេះតែម្តង។ ក្នុងរយៈពេលថ្មីៗនេះ ភោជនីយដ្ឋានទន្លេបាសាក់ បានឈានជើងចូលទីផ្សារ ការរៀបចំអាហារតុបែបចិន សម្រាប់អគារមង្គលការផ្សេងៗ និងតាមគេហដ្ឋានផ្ទាល់ របស់អតិថិជនក្នុងតំលៃពិសេស ចាប់ពីតំលៃ១៧០ដុល្លារ ក្នុងមួយតុ សម្រាប់មនុស្ស១០នាក់។
ខាងក្រោមនេះ គឺជាលក្ខណៈពិសេសរបស់ ភោជនីយដ្ឋានទន្លេបាសាក់ ដែលអតិថិជនអាចធ្វើការវិភាគ មុនធ្វើការសំរេចចិត្ត ជ្រើសរើសយកភោជនីយដ្ឋានដទៃទៀត សម្រាប់កម្មវិធីមង្គលការ អស់លោកលោកស្រី។
១.គុណភាព និងរសជាតិរបស់អាហារ៖ ភោជនីយដ្ឋានទន្លេបាសាក់ តែងតែឈរលើចំណាត់ថ្នាក់លេខ១ សម្រាប់ការជ្រើសរើសសាច់ និងបន្លែ ដែលមានគុណភាពសម្រាប់កម្មវិធីមង្គលការ ។ សាច់ត្រី មាន់ ទា បង្កង ត្រូវបានជ្រើសរើស និងសម្រិតសម្រាំងតែស្រស់ៗ ក្នុងការចំអិនធ្វើម្ហូប សម្រាប់រសជាតិអាហារ គឺអតិថិជនទទួលស្គាល់ ក្នុងចំណាត់ថ្នាក់ល្អមិនចាញ់ចុងភៅដទៃទៀត និងភាពប៉ិនប្រសព្វ ក្នុងការបង្កើតរសជាតិ និងរបៀបនៃការចំអិនថ្មី។ ជាច្រើនដែលធ្វើឲ្យអតិថិជនពេញចិត្ត។
២.ផ្នែកសេវាកម្ម៖ ប្រសិនបើនិយាយពីសេវាកម្ម អតិថិជនជាច្រើន តែងតែសរសើរពីភារួសរាយរាក់ទាក់ និងភាពបត់បែនរបស់បុគ្គលិក ព្រមទាំងធ្វើឲ្យភ្ញៀវកិត្តិយស ដែលអញ្ជើញមកចូលរួមកម្មវិធី មានការពេញចិត្ត និងសប្បាយចិត្ត។ បន្ថែមពីលើនេះទៀត សំលៀកបំពាក់របស់បុគ្គលិក និង ចុងភៅគឺជាកត្តាសំខាន់សម្រាប់បង្ហាញ ពីការទទួលខុសត្រូវផ្ទាល់ ពីភោជនីយដ្ឋានទន្លេបាសាក់។ សេវាកម្មរបស់ភោជនីយដ្ឋានទន្លេបាសាក់ មិនចាញ់សេវាកម្មសណ្ឋាគារផ្កាយប្រាំ លំដាប់ថ្នាក់អន្តរជាតិនោះទេ។
៣.ការរៀបចំដេគ័រ និង ការរចនាផ្សេងៗ៖ អតិថិជនអាចធ្វើការជ្រើសរើសពណ៌កំរាលតុ និងកៅអី ពណ៌ប៊ូ ទៅតាមការចង់បាន បន្ថែមពីនេះភោជនីយដ្ឋាន ក៏មានក្រុមដេគ័រផ្ទាល់ខ្លួន ដែលធ្វើឲ្យអតិថិជនមានទំនុកចិត្ត ទៅលើការរៀបចំដែលខ្លួនចង់បាន។
៤.រោង ក្តារក្រាល ព្រំ ម៉ាស៊ីនភ្លើង ម៉ាស៊ីនត្រជាក់៖ ភោជនីយដ្ឋានទន្លេបាសាក់ក៍មានទទួលរៀបចំជាកញ្ចប់សំរាប់កម្មវិធីមង្គលការ ជាមួយនិងសំភារៈថ្មីៗ ទំនើបៗក្នុងតំលៃប្រកួតប្រជែងជាមួយនិងតំលៃនៅលើទីផ្សារ។
៥.តំលៃលើអាហារតុបែបចិន៖ អតិថិជនអាចជ្រើសរើសប្រភេទអាហារ តុចិនទៅតាមថវិការ របស់ខ្លួនដែលភោជនីយដ្ឋាន បានរៀបចំចាប់ពីតំលៃ១៧០ដុល្លារ ក្នុងមួយតុរហូតដល់៦៨០ដុល្លារ ក្នុងមួយតុ(សម្រាប់គ្នា១០នាក់)។ តំលៃអាហារតុចិនរបស់ភោជនីយដ្ឋានទន្លេបាសាក់ សំរាប់ពិធីមង្គលការគឺជាតំលៃមួយពិសេស និងជាតំលៃប្រកួតប្រជែងលើទីផ្សារបច្ចុប្បន្ន។
កត្តាទាំងប្រាំនេះ គឺជាលក្ខណៈពិសេសរបស់ភោជនីយដ្ឋាន ទន្លេបាសាក់ផ្ទាល់ ដែលអតិថិជនជាច្រើនទទួលស្គាល់ ទាំងគុណភាព និងរសជាតិ សេវាកម្មនិង តំលៃអាហារតុចិន សមរម្យ។ សូមជ្រើសរើសភោជនីយដ្ឋាន ទន្លេបាសាក់ សម្រាប់មង្គលការកូនរបស់អស់លោក លោកស្រីដើម្បីកិត្តិយស និងភាពជោគជ័យរបស់ គូស្វាមីភរិយាថ្មី។
សូមជួបជាមួយអ្នកប្រឹក្សាផ្ទាល់ របស់ភោជនីយដ្ឋានទន្លេបាសាក់ តាមរយៈទូរស័ព្ទលេខ៖ 087 913 888/ 081 913 888/ 012 913 888៕