
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ខេត្តព្រះវិហារ រកឃើញស្ត្រី៣នាក់ទៀតវិជ្ជមានកូវីដ១៩ ជាអ្នកធ្វើដំណើរពីខេត្តកំពង់ធំ
06-06-2021 15:32
(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរកឃើញស្ត្រីចំនួន៣ទៀត ដែលមានវិជ្ជមានជំងឺកូវីដ១៩ ដែលពួកគាត់ជាអ្នកធ្វើដំណើរមកពីខេត្តកំពង់ធំ។
យោងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញករណីជំងឺកូវីដចំនួន១២ករណី ក្នុងនោះបានព្យាបាលជាសះស្បើយ ៣ករណី និងកំពុងសម្រាកព្យាបាលចំនួន ៩ករណីទៀត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖