(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាកម្លាំងចំនួន ២៥នាក់ រថយន្ដ ៣គ្រឿង ចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋ ដែលជួបការលំបាកចំនួន ១ខ្នង ឈ្មោះ នួន នឿង ភេទស្រី អាយុ ៧០ឆ្នាំ (ស្ត្រីមេម៉ាយ) រស់នៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ផ្ទះនេះជាអំណោយរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បញ្ជាការរង នាយសេធិការកងពលតូចថ្មើរជើងលេខ៥១ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ មេបញ្ជាការកងទ័ពជើងគោក ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងភូមិសាស្រ្តដែលអង្គភាពឈរជើង ជាពិសេសក្នុងស្ថានភាពដ៏លំបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ អង្គភាពកងពលបានចាត់តាំងក្រុមការងារចុះពិនិត្យជាក់ស្តែងនិងនាំយកថវិកា សម្ភារ: និងគ្រឿងឧបភោគបរិភោគ ចែកជូនជាបន្តបន្ទាប់ផងដែរ។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរង នាយសេនាធិការ សូមឲ្យពុកម៉ែបងប្អូនបន្តចូលរួមគោរពវិធានការសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍៕