(ឌូបៃ)៖ សហភាពអារ៉ាប់រួមបានឲ្យដឹងថា យន្តហោះចម្បាំងមួយ ក្នុងចំណោមយន្តហោះចម្បាំងជាច្រើនគ្រឿងរបស់ខ្លួន បាននឹងកំពុងបាត់ខ្លួន នៅក្នុងប្រទេសយេម៉ែន នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ។
មិនទាន់មានព័ត៌មានលម្អិតណាមួយ ត្រូវបានផ្តល់ឲ្យនោះទេ ពាក់ព័ន្ធនឹងមូលហេតុនៃឧប្បត្តិហេតុនេះ។
សូមជម្រាបថា សហភាពអារ៉ាប់រួម គឺជាផ្នែកមួយនៃក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលបាននឹងកំពុងប្រយុទ្ធប្រឆាំង ជាមួយក្រុមឧទ្ទាម Shiite Houthi ដែលកំពុងលុកលុយ នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីខែមីនា ឆ្នាំ២០១៥៕