(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,១៤៨,៦៣៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨១,២៥២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨៥០,២០៦នាក់ (ស្លាប់ ៥១,៤៤៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,២៦២,២៧៣នាក់ (ស្លាប់ ២១,៧៣២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦១០,៥៧៤នាក់ (ស្លាប់ ៣,២៩១នាក់)
* ថៃ ឆ្លងចំនួន ១៧៤,៧៩៦នាក់ (ស្លាប់ ១,២១៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៤,២៥៣នាក់ (ស្លាប់ ៣,២២៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,១៧៦នាក់ (ស្លាប់ ៣៣នាក់)
* កម្ពុជា ឆ្លងចំនួន ៣៣,៦១៣នាក់ (ស្លាប់ ២៥២នាក់)
* វៀតណាម ឆ្លងចំនួន ៨,៥៤១នាក់ (ស្លាប់ ៥៣នាក់)
* ទ្បាវ ឆ្លងចំនួន ១,៩៥៧នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤៤នាក់ (ស្លាប់ ៣នាក់)៕