(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ ចេញបានសេចក្តីសម្រេច បន្តអនុវត្តន៍វិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់សហកាត់ការរីករាលនៃជំងឺកូវីដ១៩ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រយៈពេល១សប្តាហ៍ទៀត គឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនានេះ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ត្រូវបានបន្តផ្អាកជាបណ្តោះអាសន្ន នូវសកម្មភាពការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវ ក្នុងភូមិសាស្ត្ររក្រុងប៉ោយប៉ែត ចាប់ពីម៉ោង ២០យប់ ដល់ម៉ោង៥ព្រឹក ជាកំហិតលើកលែងតែចំពោះករណីដូចខាងក្រោម៖
* ការដឹកជញ្ជូនទំនិញធុនធ្ងន់ពីព្រំដែនថៃ មកព្រំដែនកម្ពុជា និងពីព្រំដែនកម្ពុជា ទៅព្រំដែនថៃ
* ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត
* ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព
* ការធ្វើចរាចររបស់រថយន្តកុងតឺន័រ រថយន្តសម្រាប់បម្រើឱ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់រថយន្តបាញ់បេតុង រថយន្តដឹកជញ្ជូនសំរាម សំណល់រឹង និងសំណល់វេជ្ជសាស្ត្រ
* ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖