(បន្ទាយមានជ័យ)៖ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ, លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត, លោកវរសេនីយ៍ទោ បោន សីហា អធិការស្ដីទី ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំអំណោយមនុស្សធម៌ ដែលទទួលលបានការឧបត្ថម្ភពីអង្គការ IMAPACT - Cambodia ប្រគល់ជូនដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងវិបត្តិជំងឺជំងឺកូវីដ១៩ សរុបចំនួន ៣២២គ្រួសារ មកពី៤ភូមិ ក្នុងសង្កាត់ប៉ោយប៉ែត។
អំណោយដែល នាំយកមកចែកជូនដល់ប្រជាពលរដ្ឋមានចំនួន០៤ភូមិនេះរួមមាន៖ ភូមិក្បាលកោះចំនួន ១០២គ្រួសារ, ភូមិប៉ោយប៉ែត ចំនួន ១២៨គ្រួសារ, ភូមិប៉ាលិលេយ្យ១ និងសាមគ្គីមានជ័យ។
នៅក្នុងឱកាសនោះអាជ្ញាធរ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធខ្ពស់បន្ថែមទៀត៕