(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន ៣៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលភាគច្រើនជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ កម្មករ-កម្មការិនី កូនសិស្ស និងកសិករ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
បន្ថែមពីនេះរដ្ឋបាលខេត្តក៏បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ១៩ ចំនួន១៨នាក់ បានជាសះស្បើយផងដែរ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែល រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបង្ហាញពីអត្តសញ្ញាណ និងកន្លែងធ្វើការរបស់អ្នកកើតជំងឺកូវីដ១៩ ទាំង ៣៦នាក់នោះផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖