(ភ្នំពេញ)៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាឃាតកម្នាក់ ដែលបានប្រើកាំបិតប័ុងតោកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោធអាធ័ម កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ថ្មីៗនេះ នៅសង្កាត់ចាក់អង្រែលេី។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក សាន សុខសីហា បានឱ្យដឹងថា «ជនសង្ស័យជាឃាតក មានឈ្មោះ សុខ ហៃ ភេទប្រុស អាយុ១៨ឆ្នាំ ដែលបានប្រេីកាំបិតកាប់បុ័ងតោ កាប់ជនរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី០១ មិថុនា ឆ្នាំ២០២១ នៅសង្កាត់ចាក់អង្រែលេីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហេីយ»។

លោកបានឱ្យដឹងទៀតថា ជនសង្ស័យឃាតកម្នាក់ ដែលបានកាប់ជនរងរងគ្រោះជាគូរទំនាស់ដោយប្រើកាំបិតបុ័ងតោ បណ្តាលឱ្យស្លាប់កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវ និងឃាត់ខ្លួនបានម្នាក់ហើយជាជនដៃដល់ រួមទាំងវត្ថុតាងកាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វេីការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕