(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ស្រ្តីឈ្មោះ ផាន់ តុលា អាយុ៣៤ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ «កៅវ៉េ» នៅសង្កាត់បាវិត ក្រុងបាវិត តំបន់សេដ្ឋកិច្ចមេនហាតធេន រស់នៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប ពាក់ពន្ធ័បន្ទប់ពិគ្រោះស្រ្តីមានផ្ទៃពោះ មុននឹងក្រោយសំរាល ធ្មបមធ្យម ព្រំ សាវ៉ាន គិតចាប់ពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។

សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័ក តាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ ៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ត្រីនៃកម្ពុជា។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕